នៅរសៀលថ្ងៃ១១កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានផ្ដល់កិច្ចសម្ភាសជាមួយតំណាងទូរទស្សជាតិកម្ពុជាអំពីវឌ្ឍភាពលើវិស័យកសិកម្មក្នុងខេត្តសៀមរាប ពិសេសការរីកចម្រើនក្នុងការសហការជាមួយគម្រោងធំៗចំនួនពីរដែលមន្ទីរបានអនុវត្តន៍កន្លងមក គឺគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចជុំវិញបឹងទន្លេសាប ហៅកាត់ថា TSSD និងគម្រោងជម្រុញផលិតកម្មស្បៀង (Boosting Food Project)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម