នាព្រឹកថ្ងៃទី០៤ មិថុនា ២០១៨ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងថ្នាក់ដឹកនាំ មន្ត្រីការិយាល័យ កសិកម្មក្រុងសៀមរាប ស្រុកពួក ប្រាសាទបាគង និងអង្គរធំ បានចូលរួមវេទិការស្តីពីធុរកិច្ចធាតុចូលកសិកម្ម និងគ្រឿងយន្តកសិកម្ម ក្រោមធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគារសុខា សៀមរាប ។ វេទិការនេះរៀបចំដោយគម្រោង CAVAC សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ទី១បង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជម្រុញ និងលើកទឹកចិត្តដល់វិស័យឯកជនក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្ម ទី២ ផ្តល់ឱកាសដល់វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងអ្នក ពាក់ព័ន្ធនានាបានពិភាក្សាពីបញ្ហាប្រឈមដែលជួប ប្រទះកន្លងមក និងរកដំណោះស្រាយ និងទី៣ តាំងពិព័រណ៍ធាតុចូលកសិកម្មរបស់ក្រុមហ៊ុនឯកជន ជូនដល់អ្នកចូលរួម អ្នកពាក់ព័ន្ធនានា និងសាធារណ:ជនផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម