ថ្ងៃអង្គា១៤កើត សំរឹទ្ធស័កព.ស.២៥៦២ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក គង់ ចន្ថា អនុប្រធានមន្ទីរ, លោកហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម, លោក ហៃ វាសនា, ប្រធានការិយាល័យក្សេត្រសាស្រ្ត និងកែលំអរដីកសិកម្ម, លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល, លោកអាំង សុផល ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម, លោក សុទ្ធ សាណារិទ្ធ ប្រធានការិយាល័យកៅស៊ូ, លោក គួន វុន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងសហការី បានចូលរួមពិធីសំណេះសំណាល និងចែកជីកសិកម្មដល់កសិករសម្រាប់ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៨ នៅសាលាឃុំជីក្រែង ស្រុកជីក្រែង។
កម្មវិធីអនុវត្តឡើងក្នុងគោលបំណង
១.ផ្តល់បន្ថែមនូវតម្រូវការសាសារធាតុចិញ្ចឹម លើដំណាំតាមរយៈការប្រើជីកសិកម្ម
២.ចូលរួមកាត់បន្ថយចំណាយក្នុងការទិញជីកសិកម្ម។
ក្រោមការចូលររួមពីសំណាក់ក្រុមហ៊ុន និងតំណាងចែកចាយជីកសិកម្មក្នុងខេត្តរួមមាន៖
១.ក្រុមហ៊ុន ហ៊ុយ យន់អេហ្រ្គីខលឈ័រ ជីកសិកម្មសញ្ញាផ្កាយពេជ្រ ឧបត្ថម្ភជីធម្មជាតិ ១តោន ស្មើ២០ការ៉ុង កំបោរសរីរាង្គ១តោន ស្មើ២០ការ៉ុង ជីទឹចំណុះ១លីត្រ ចំនួន១០កេស ស្មើ២០០ដប។
២.ក្រុមហ៊ុន ម៉ាលីសានគ្រូប ជីកសិកម្មសញ្ញាព្រះអាទិត្យ និងកងបី ឧបត្ថម្ភជីធម្មជាតិ ១តោន ស្មើ២៥ការ៉ុង។
៣. ក្រុមហ៊ុន ងីហេងគ្រូប ខូអិលធីឌី ជីកសិកម្មសញ្ញារូបក្ងាន ឧបត្ថម្ភជីកែប្រែគុណភាពដី ៥តោន ស្មើ២០០ការ៉ុង។
៤.ក្រុមហ៊ុន ផលិតពាណិជ្ជកម្មផ្កាយមាសអន្តរជាតិ ជីកសិកម្មសញ្ញាផ្កាយមាស ឧបត្ថម្ភជីធម្មជាតិ ១តោន ស្មើ២០ការ៉ុង។
៥.ក្រុមហ៊ុន យី តាក់គ្រូប ជីកសិកម្មសញ្ញាក្បាលក្របី ឧបត្ថម្ភជីគីមីចំរុះ ២តោន ស្មើ៤០ការ៉ុង។
៦.ក្រុមហ៊ុន បាយ័នហេរីថេកជីធម្មជាតិជប៉ុនសញ្ញាផែនដីឧបត្ថម្ភជីគីមីចំរុះ២តោន ស្មើ៦០ការ៉ុង។
៧.ដេប៉ូហ៊ិន គឹមសួង ក្រុងសៀមរាប ឧបត្ថម្ភជីគីមីចំរុះ១តោន ស្មើ២០ការ៉ុង។
សរុបជារួម ជីកសិកម្មទាំងអស់១៤តោន (ជីគីមី៥តោន ជីធម្មជាតិ៣តោន ជីកែប្រែគុណភាពដី៥តោន និងកំបោរសរីរាង្គ១តោន) គិតជាទឹកប្រាក់សរុបមានប្រហែល ២៨.០០០.០០០រៀល (ម្ភៃប្រាំបីលានរៀល) ស្មើនឹង៧.០០០ដុល្លាអាមេរិច។ ជីកសិកម្មទាំងអស់បានចែកដល់កសិករទាំង១៤ភូមិ និងដល់ដៃកសិករសរុប១.៤០៧គ្រួសារ។
ថ្លែងនាឱកាសនោះលោកប្រធានបានបញ្ជាក់ថា កម្មវិធីចែកនិងផ្តល់ជីកសិកម្មគឺមន្ទីរតែងតែអនុវត្តជារឿយៗ ហើយលោកបានណែនាំឲ្យកសិករប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមតម្រូវការសារធាតុចិញ្ចឹមសំខាន់៣គឺ NPK ហើយរបៀបប្រើប្រាស់ជីកសិកម្ម មានបរិយាយដែលយើងចាំបាច់ពិនិត្យលើសំបកចវេចខ្ចប់។
ជាទីបញ្ចប់ លោកប្រធានមន្ទីរនិងក្រុមការងារបានថ្លែងអំណរគុណដល់ លោកលោកស្រីតំណាងក្រុមហ៊ុនជីកសិកម្ម ដេប៉ូលក់ដុំ លក់រាយ អាជ្ញាធរដែនដី សមាជិកក្រុមការងារ និងសមាជិកបក្សឃុំជីក្រែងទាំងអស់ ដែលបានឆ្លៀតពេលដ៏មានតម្លៃចូលរួមកម្មវិធីសំណេះសំណាល និងសូមគោរពជូនពរ បវរសួស្តីដល់ លោក លោកស្រី សូមប្រកបតែនឹងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួលបាននូវ ពុទ្ឋពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។