ពីធីបុណ្យរុក្ខទិវា ០៩ កក្កដា ២០១៨ ដើម្បីថែរក្សា និងការពារសម្បត្តិធម្មជាតិដែលជួយអោយបរិស្ថានលើផែនដីកាន់តែប្រសើរឡើង
ចេញ​ផ្សាយ ០៣ កក្កដា ២០១៨
721

ដើម្បីចូលរួមបុណ្យរុក្ខទិវា ០៩ កក្កដា ២០១៨ ក្នុងន័យថែរក្សានិងការពារសម្បត្តិធម្មជាតិដែលជួយអោយបរិស្ថានលើផែនដីកាន់តែប្រសើរឡើង លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រី បានប្រារព្វបុណ្យរុក្ខទិវា ឆ្នាំ២០១៨ ស្ថិតនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប និងឯកឧត្តមបណ្ឌិត  នូ   ផល្លា  ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ព្រមទាំងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស កង់កំលាំងប្រដាក់អាវុធ ប្រជាពលរដ្ឋ និងបុគ្គលិកអង្គការមួយចំនួនទៀត សរុបប្រមាណ៥០០នាក់ នៅលើផ្ទៃដីជាង០២ ហិចតាដាំកូនឈើប្រភេទឈើទាលនិងកូនឈើគគីរចំនួន ២.៥០០ដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter