លោក គង់ ចន្ថា អនុប្រធានមន្ទីរ និងលោក អាំង សុខផល ប្រធានការិយាល័យវិស្វ កម្មកសិកម្ម និងមន្រ្តី ២រូប បានបើកវគ្គ បណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ និងថែទាំគ្រឿងយន្តកសិកម្មដល់កសិករនៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ដោយមានការចូលរួមពីមន្រ្តីកសិកម្មស្រុក លោកមេឃុំ និងកសិករចំនួន៣៥ នាក់។
គោលបំណងនៃកម្មវិធីនេះគឺផ្តល់ចំណេះដឹងជូនដល់ប្រជាកសិករអោយចេះប្រើប្រាស់គ្រឿងយន្តកសិកម្មអោយបានត្រឹមត្រូវ ដើម្បីកាត់បន្ថយការ ចំណាយថវិកាទៅលើការជួសជុល។ សិក្ខាកាមមានការពេញចិត្តជាមួយវគ្គបណ្តុះបណ្តាលនេះណាស់ ដោយសារបានទទួលផលប្រយោជន៍ច្រើន ក្នុងការប្រើប្រាស់ និងថែទាំគ្រឿងយន្តកសិកម្ម និងលើកជាសំណូមពរអោយមានវគ្គនេះនៅពេលក្រោយៗទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម