វគ្គបណ្តុះបណ្តាលស្តីពីការផ្សព្វផ្សាយពូជ និងបច្ចេកទេសដាំដុះដំណាំស្រូវ នៅភូមិស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់
ចេញ​ផ្សាយ ០៨ កក្កដា ២០១៨
564

ស្របតាមការកែទម្រង់ផែនការថវិការបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការអនុវត្តតាមថវិកាកម្មវិធី នាថ្ងៃសុក្រ ៩ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធស័ករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ការិយាល័យផ្សព្វផ្សាយកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំដោយ លោក គង់ ចន្ថា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ធ្វើជាគណៈអធិបតីបានបើកវគ្គបណ្តុះបណ្តាលស្តីពីការផ្សព្វផ្សាយពូជ និងបច្ចេកទេសដាំដុះដំណាំស្រូវ នៅភូមិស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់ គោលបំណងវគ្គបណ្តុះបណ្តាលគឺចង់ឲ្យកសិករកែទម្លាប់បុរាន និងអនុវត្តបច្ចេកទេសទំនើប និងបានយល់ដឹងពីសារៈសំខាន់មួយចំនួនដូចជា៖ ១-ការទុកដាក់ពូជ ២-ការជ្រើសរើសពូជដំណាំស្រូវ ៣-បច្ចេកទេសបណ្តុះគ្រាប់ពូជ ៤-ការរៀបចំដី ៥-ការសាបឬពង្រោះ ៦-ការប្រើប្រាស់ជី ៧-ការគ្រប់គ្រងទឹក ៨-ការថែទាំ-ការពារពីកត្តាចង្រៃផ្សេងៗ ៩-ការប្រមូលផល ១០-ការទុកដាក់ ដែលមានកសិករចូលរួមចំនួន៣៤នាក់ (ស្រី១៦នាក់) ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ ប្រជាកសិករ មានចិត្តសប្បាយរីករាយ ដោយទទួលបានចំណេះដឹងថ្មីៗ និងបច្ចេកទេសបែបទំនើប ដែលអាចធ្វើឲ្យស្រូវទទួលបានទិន្នផលខ្ពស់។

ចំនួនអ្នកចូលទស្សនា
Flag Counter