ថ្ងៃច័ន្ទ ១២រោច ខែបឋមសាធឆ្នាំច សំរិទ្ធស័កព.ស.២៥៦២ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨
-លោក ប៉ែន ប៊ុនធឿនអនុប្រធានមន្ទីរ, លោកហៃ វាសនា ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតកម្មកសិកម្ម និងលោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម បានទទួល ជួបនិងពិភាក្សាអំពីការអនុវត្តការប្រើប្រាស់ថ្នាំកសិកម្មនៅខេត្តសៀមរាប ជាមួយទីប្រឹក្សា និង មន្ត្រីនៃគម្រោងកម្ពុជាហាវែសII នៅសាលប្រជុំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គោលបំណងនៃការទទួលជួបនិងពិភាក្សាបានផ្តោតលើចំនុចសំខាន់ៗរួមមាន៖១-ការស្វែង យល់ពីការគ្រប់គ្រងថ្នាំកសិកម្ម ២-ស្វែងយល់ ពីកត្តាចង្រៃលើក្នុងផ្នែកសាវប្បកម្ម ៣-ការប្រើ ប្រាស់ថ្នាំកសិកម្មនិងវិធានការសុវត្ថិភាពនានា។ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ បានលើកពីផលិតផលកសិកម្មសំខាន់ក្នុងខេត្ត និងបានផ្តល់ជូនឯកសារ ច្បាប់ស្តីពីការ គ្រប់ គ្រងជីថ្នាំកសិកម្មផ្ទាំងផ្សព្វផ្សាយស្តីពីថ្នាំហាម ឃាត់ និងបញ្ជីឈ្មោះស្តីពីថ្នាំកសិកម្មហាមឃាត់ ថ្នាំកសិកម្មឲ្យប្រើប្រាស់មានលក្ខខ័ណ្ឌ និង ថ្នាំកសិកម្មអនុញ្ញាតិឲ្យប្រើប្រាស់និងខិតប័ណ្ឌស្តីពីការប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព។
សេចក្តីទទួលជួបនិងពិភាក្សាបានប្រព្រឹត្តិទៅតាមគោលបំណងគ្រោងទុកសម្រេចបានលទ្ធផលគួរកត់សម្គាល់និងបានបញ្ជប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម