លោក ហៃ វាសនា ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងក្រុមការងារផ្នែកដំណាំស្រូវបានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវ ដល់ក្រុមសហគមន៍ផលិតស្រូវ(ស្រូវចំណី) ចំនួន១៤សហគមន៍ដែលមានអ្នកចូលរួមសរុប ៣០នាក់ ស្រ្តី ១៤នាក់ នៅស្ថានីយកសិកម្មទឹកវិល។ គោលបំណងនៃការបើកវគ្គបណ្ដុះបណ្ដាលមួយនេះ គឺដើម្បីបន្ថែមចំណេះដឹកដល់កសិករ ក្នុងការជ្រើសរើសពូជ និងការថែទាំឲ្យកាន់តែប្រសើរជាងមុន។ កសិករសប្បាយចិត្ត ដោយបានទទួលនូវបច្ចេកទេសថ្មីទៀតក្នុងការ អនុវត្តការងារដើម្បីអោយកាន់តែមានប្រសិទ្ធភាព។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម