ថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តខែសីហា ឆ្នាំ២០១៨ ដែលមានការចូលរួមពី លោក គង់ ចន្ថា អនុប្រធានមន្ទីរ លោក លោកស្រីថ្នាក់ដឹកនាំការិយាល័យចំណុះមន្ទីរ នាយរងខណ្ឌរដ្ឋបាលជលផល ព្រៃឈើ លោក លោកស្រីថ្នាក់ ដឹកនាំការិយាល័យក្រុង ស្រុកទាំង១២ និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន២៨នាក់ (ស្រី៥នាក់) នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយបានលើយកបញ្ហាសំខាន់ៗ ដែលមានកើតឡើងប្រចាំខែ ពិសេសសិក្សា និងពិភាក្សាពីដំណោះស្រាយ និងវិធានការអន្តរាគមន៍លើបញ្ហាភាពរាំងស្ងួត នៅក្នុងស្រុកចំនួន៣ រួមមានស្រុកស្រីស្នំ ស្រុកអង្គរជុំ និងស្រុកក្រឡាញ់ ស្មើនឹងផ្ទៃដីប្រមាណ១.៣០០ហិកតា ដូចនេះហើយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានផ្តល់ម៉ាស៊ីនបូមទឹកចំនួន ៣គ្រឿង ដើម្បីជួយបូមទឹកជួយសង្គ្រោះ និងខំសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្តទៀត ក្នុងការជួយអន្តរាគមន៍ភាពរាំងស្ងួតនេះ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម