ថ្ងៃច័ន្ទ ១១កើតខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០១៨ ក្រុមការងារគម្រោងជំរុញផលិតស្បៀងខេត្តសៀមរាបទទួលបន្ទុកផ្នែកស្រូវ បានដឹកនាំសមាជិកក្រុមផលិតពូជ នៃសហគមន៍ជីក្រែងសាមគ្គី ស្ទូងស្រូវ ស្រែបង្ហាញរបស់កសិករឈ្មោះ ស្រី ហ៊ន់ ស្ថិតនៅភូមិកំពង់ស្នោលិច ឃុំជីក្រែង ស្រុកជីក្រែង។ ការធ្វើស្រែបង្ហាញនេះក្នុងគោលបំណងផ្តល់ចំណេះដឹកបន្ថែមដល់កសិករដូចជា៖១-ការរៀបចំដីស្រែ ២-ការជ្រើសរើសសំណាប ៣-អាយុកាលសំណាប ៤-ការប្រើប្រាស់ជី ៥-ការគ្រប់គ្រងទឹកក្នុងស្រែ និង៦-ការថែទាំ។ កសិករដែលបានចូលរួមមានភាព សប្បាយរីករាយ ដោយបានទទួលចំណេះដឹងបន្ថែមទៀត។ សមាជិកចូលរួមចូលរួម ៣០នាក់ ស្រី២២នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម