ពិធីតាំងពិព័រណ៍ផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្តិភាព របស់គម្រោងជំរុញផលិតកម្មស្បៀង(BFP)
ចេញ​ផ្សាយ ២៨ កក្កដា ២០១៨
537

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ   ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានផ្តល់កិត្តិយសជាគណៈអធិបតី ក្នុងឱកាសបើកពិធីតាំងពិព័រណ៍ផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្តិភាព របស់គម្រោងជំរុញផលិតកម្មស្បៀង(BFP) ដែលរៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ប្រព្រឹត្តនៅថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០១៨ នៅសួនច្បារខាងមុខរាជដំណាក់ ខាងជើងស្ទឹងសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាថ្នាក់ដឹកនាំមន្ទីរ មន្ទីរពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូបទៀត ព្រមទាំងប្រជាកសិករដាំបន្លែសុវត្ថិភាពក្នុងតំបន់គោលដៅ អាជីវករលក់សម្ភារៈកសិកម្ម និងធាតុចូលកសិកម្ម ម្ចាស់កសិដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter