សកម្មភាពចុះពិនិត្យមើលការច្រូតកាត់ប្រមូលផលស្រូវស្រាលដើមរដូវនៅឃុំកែវព៌ណ ស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៨
ចេញ​ផ្សាយ ១៦ សីហា ២០១៨
548

ថ្ងៃអង្គារ ០៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៨ លោក ហៃ វាសនា ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការជាមួយមន្ត្រីការិយាល័យកសិកម្មស្រុកពួក ចុះពិនិត្យមើលការច្រូតកាត់ប្រមូលផលស្រូវស្រាលដើមរដូវនៅឃុំកែវព៌ណ ស្រុកពួក  ដោយសារស្ថានភាពទឹកទន្លេសាបកំពុងតែចាប់ផ្តើមឡើងជាបណ្តើរៗ ដែលអាចធ្វើអោយមានផលប៉ះពាល់ដល់ដំណាំស្រូវដែលកំពុងតែជិតដល់ពេលប្រមូលផល ដូច្នេះហើយធ្វើអោយកសិករ បង្ខំចិត្តច្រូតស្រូវដែលទុំបានតែប្រមាណ៥០ទៅ៧០%ប៉ុណ្ណោះ។ ការប្រមូលផលស្រូវនេះទទួលបានទិន្នផលជាមធ្យម៣តោនក្នុងមួយហិកតា ។ ចំពោះតម្លៃស្រូវជាមធ្យម១០០០រៀល/គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter