ក្រុមការងារគម្រោងជំរុញផលិតកម្មស្បៀង បានចុះពិនិត្យការដាំដុះ និងប្រឹក្សាយោបល់បច្ចេកទេសផ្សេងៗដល់កសិករ ក្នុងឃុំលាងដៃ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប
ចេញ​ផ្សាយ ១៦ សីហា ២០១៨
607

ថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០១៨ ក្រុមការងារគម្រោងជំរុញផលិតកម្មស្បៀង ទទួលបន្ទុកក្រុងសៀមរាប បានចុះពិនិត្យការដាំដុះ និងប្រឹក្សាយោបល់បច្ចេកទេសផ្សេងៗដូចជាការដាក់ជីបំប៉ន ការថែទាំ ការប្រមូលផល និងការទុកដាក់ក្រោយប្រមូលផល ដល់កសិករក្នុងគម្រោង នៅភូមិបំពេញរាជ្យ ឃុំលាងដៃ និងកសិករខ្នាតធំនៅភូមិព្រះគោថ្មី ឃុំស្វាយចេក ស្រុកអង្គរធំ ក្នុងគោលបំណងជំរុញផលិតផលរបស់កសិករឲ្យទទួលទិន្នផលបានកាន់តែប្រសើរឡើង ដើម្បីបំពេញតាមតម្រូវការទីផ្សារកសិកម្ម។ កសិករកំពុងប្រមូលផលបន្លែរួមមាន ត្រសក់ទ្រើង ត្រប់ស្រួយ ននោង ត្រឡាច ម្ទេស សណ្តែកកួរ និងឃ្លោក។ ចំពោះតម្លៃបន្លែលក់នៅចំការ ត្រសក់ទ្រើង ១.៣០០រៀល/គ.ក សម្រាប់ប្រភេទលេខ១  និង ៧០០រៀល/គ.ក សម្រាប់ប្រភេទលេខ២ ត្រប់ស្រួយ ៧០០រៀល/ គ.ក ត្រប់វែង ១.៥០០រៀល/គ.ក ននោង ១.៥០០រៀល/គ.ក ត្រឡាច ១.២០០រៀល/គ.ក ម្ទេស ៤.០០០រៀល/គ.ក សណ្តែកគួរ ១.៥០០រៀល/គ.ក ឃ្លោក ១.០០០រៀល/គ.ក តាំងឳ ៦.០០០រៀល/គ.ក ខ្ទឹមដើម ៥.០០០រៀល/គ.ក។ កសិករសប្បាយរីករាយ ដែលបានក្រុមការងារជំរុញផលិតកម្មស្បៀង តែងតែចុះពិនិត្យ និងប្រឹក្សាយោបល់ដល់ពួកគាត់ជាប្រចាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter