នៅថ្ងៃសុក្រ១៣កើតខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០១៨ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកការិយាល័យ ខណ្ឌ ចំណុះមន្ទីរ បានចូលរួមក្នុងពិធីចែកអង្ករសង្គ្រោះបន្ទាន់ដល់កសិករក្រីក្រ ដែលឧបត្ថម្ភដោយសាធារណៈរដ្ឋកូរ៉េ រៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងប្រតិភូ ដល់ប្រជាកសិករ នៅឃុំជីក្រែង ស្រុកជីក្រែងចំនួន ៥២១គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអង្ករ ៤០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម