ពិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ស្តីពី នីតិវិធី និងបច្ចេកទេសដល់អាជីវករធ្វើអាជិវកម្មកសិកម្ម
ចេញ​ផ្សាយ ២៨ សីហា ២០១៨
538

ថ្ងៃចន្ទ១រោច ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័កពស២៥៦២ ត្រូវថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៨ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាគណៈអធិបតី ក្នុងពិធីបើកវគ្គ បណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ស្តីពី នីតិវិធី និងបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មសម្ភារកសិកម្ម នៅស្ថានីយ៏ស្រាវជ្រាវកសិកម្មទឹកវិល ដែលរៀបចំដោយការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប សហការជាមួយនាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺចង់អោយអាជីរករដែលបានដាក់លក់សម្ភារៈកសិកម្ម បានយល់ដឹងពីច្បាប់ធ្វើអាជីវកម្ម  ការពិនិត្យគុណភាពសម្ភារៈកសិកម្ម ការទុកដាក់ និងប្រើប្រាស់សម្ភារៈកសិកម្ម។  វគ្គបន្តុះបណ្តាលនេះមានការចូលរួមពីលោកអនុប្រធានមន្ទីរ  លោក លោកស្រីជាប្រធានការិយាល័យកសិកម្មក្រុង-ស្រុកទាំងអស់ក្នុងខេត្ត និងសិក្ខាកាមចូលរួមចំនួន ១២០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter