ថ្ងៃ ពុធ ១០រោចខែស្រាពណ៏ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ការិយាយល័យរដ្ឋបាល បុគ្គលិក បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពលើកិច្ចការរដ្ឋបាល ដល់ថ្នាក់ដឹកនាំផ្នែក សង្កាត់ នៃខណ្ឌរដ្ឋបាលព្រៃឈើ និងជលផល ក្រោមធិបតីភាពលោកស្រី សរ រឺណេ ប្រធានមន្ទីរស្តីទី នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងទី១៖ដើម្បីបង្កើននិងពង្រឹងសមត្ថភាពពីកិច្ចការរដ្ឋបាល-បុគ្គលិកដល់នាយផ្នែកនាយសង្កាត់រដ្ឋបាលព្រៃឈើ និងជលផល។ទី២៖បង្កើនកិច្ចទំនាក់ទំនងនិងកិច្ចសហការវាងរដ្ឋបាលព្រៃឈើ និងជលផលមូលដ្ឋាន ជាមួយថ្នាក់ដឹកនាំមន្ទីរនិងការិយាល័យរដ្ឋបាល-បុគ្គលិកនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កម្មវិធីនេះធ្វើនៅសាលប្រជុំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយមានមន្ត្រីចូលរួចចំនួន៣០នាក់ ក្រោមការគាំទ្រដោយថវិការកម្មវិធី ឆ្នាំ២០១៨ របស់មន្ទីរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម