ថ្ងៃ សុក្រ ១២រោចខែស្រាពណ៏ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ លោក គួន វុន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការបើកវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយពូជ បច្ចេកទេសដាំដុះ និងការថែទាំដំណាំស្រូវ ដល់កសិករនៅភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាង ដោយមានការចូលរួម លោក ប៊ូ ប៊ុន មន្រ្តីផែនការ-គណនីនៃ លោក ឡុញ សារឿន អនុប្រធានកសិកម្មស្រុកប្រាសាទបាគង លោកមេឃុំត្រពាំងធំ និងកសិករសរុប ២៨នាក់ ស្រី ១៦នាក់ មកពី៩ភូមិ និងចំនួន ០៣សហគមន៍កសិកម្ម ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម