ថ្ងៃច័ន្ទ ១២រោច ខែបឋមសាធឆ្នាំច សំរិទ្ធស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ លោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ លោកហៃ វាសនា ប្រធានការិយាល័យក្សេត្រសាស្រ្ត និងកែលំអរដីកសិកម្ម និងលោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម បានទទួលជួប និងពិភាក្សាអំពីការអនុវត្តការប្រើប្រាស់ថ្នាំកសិកម្មនៅខេត្តសៀមរាប ជាមួយទីប្រឹក្សា និងមន្ត្រីនៃគម្រោងកម្ពុជាហាវែស២ (Cambodia Harvest II) នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គោលបំណងនៃការទទួលជួបនិងពិភាក្សាបានផ្តោតលើចំនុចសំខាន់ៗរួមមាន ការស្វែងយល់ពីការគ្រប់គ្រងថ្នាំកសិកម្ម ស្វែងយល់ពីកត្តាចង្រៃលើដំណាំ និងការប្រើប្រាស់ថ្នាំកសិកម្ម និងវិធានការសុវត្ថិភាពនានា។ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ ក៏បានលើកពីផលិតផលកសិកម្មសំខាន់ក្នុងខេត្ត និងបានផ្តល់ជូនឯកសារ ច្បាប់ស្តីពីការគ្រងគ្រងជី ថ្នាំកសិកម្ម ផ្ទាំងប៉ាកដាផ្សព្វផ្សាយស្តីពីថ្នាំដែលត្រូវបានហាមឃាត់ និងបញ្ជីឈ្មោះស្តីពី ថ្នាំកសិកម្មហាមឃាត់ ថ្នាំកសិកម្មឲ្យប្រើប្រាស់មានលក្ខខ័ណ្ឌ និងថ្នាំកសិកម្មអនុញ្ញាតិឲ្យប្រើប្រាស់ និងខិតប័ណ្ឌស្តីពីការប្រើប្រាស់ថ្នាំកសិកម្មប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព។
សេចក្តីទទួលជួបនិងពិភាក្សាមួយនេះ បានប្រព្រឹត្តិទៅតាមគោលបំណងគ្រោងទុកសម្រេចបានលទ្ធផលគួរកត់សម្គាល់ និងបានបញ្ជប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម