ថ្ងៃអង្គារ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកស្រី សរ រឺណេ អនុប្រធានមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ និងខណ្ឌពាក់ព័ន្ធ បានចុះចែកអង្ករជំនួយសង្រ្គោះបន្ទាន់ ដែលឧបត្ថម្ភដោយសាធារណៈរដ្ឋកូរ៉េ ក្នុងគោលបំណងជួយភាពលំបាកខ្លះដល់កសិករក្រីក្រ និងរងគ្រោះដោយគ្រោះរាំងស្ងួត ចំនួន ៥ភូមិ ក្នុងឃុំស្រែខ្វាវ ស្រុកអង្គរជុំ ចំនួន ១៦០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ៤០គក្រ។ កម្មវិធីនេះធ្វើឡើងនៅភូមិ រវៀង ឃុំស្រែខ្វាវ ស្រុកអង្គរជុំ។ កសិករទាំង១៦០គ្រួសារមានការសប្បាយរីករាយ និងថ្លែងអំណរគុណ ដែលបានទទួលអង្ករ ពីលោកប្រធានមន្ទីរដើម្បីដោះស្រាយភាពខ្វះខាតក្នុងគ្រួសារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម