ថ្ងៃព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរឺទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារទទួលបន្ទុកដំណាំស្រូវថ្នាក់ស្រុក របស់គម្រោងជំរុញផលិតកម្មស្បៀង បានចុះពិនិត្យការលូតលាស់ស្រូវរបស់សហគមន៍ផលិតពូជជីក្រែងសាមគ្គី ជាលទ្ធផលអង្កេតឃើញថា៖
១- ស្រូវសន្ទូងមានការលូតលាស់ល្អបង្គួរ
២ -ស្រែមួយចំនួនមានទឹកដក់តិចតួច ដែលនាំឲ្យស្រូវមានការលូតលាស់យឺត និងមានស្មៅដុះ ក៏ប៉ុន្តែថ្ងៃនេះដែរ គឺមានភ្លៀងធ្លាក់ច្រើន អាចធ្វើឲ្យស្រែមានទឹកដក់ច្រើន
៣ -ក្រុមការងារបានជំរុញឲ្យកសិករបាច់ជីបំប៉នលើកទី២ ព្រោះស្រូវពូជផ្ការំដួលជិតដល់វគ្គចេញពន្លកកកួរហើយ
៤-ជំរុញឲ្យកសិករ លើកភ្លឺស្រែ ដើម្បីស្ទាក់ទឹកទុក សម្រាប់ផ្គត់ផ្គង់ពេលរដូវរាំងភ្លៀង
៥-ជំរុញ និងដឹកនាំកសិករ ចុះពិនិត្យការលូតលាស់ស្រូវ និងដកស្រូវពូជលាយ ដើម្បីឲ្យស្រូវទទួលបានពូជសុទ្ធល្អ។
កសិករគាត់សប្បាយចិត្តដោយបានទទួលការណែនាំបច្ចេកទេស ពីរបៀបថែទាំ ការគ្រប់គ្រងស្រែដើម្បីបានទិន្នផលល្អ ហើយបានថ្លែងអំណរគុណចំពោះក្រុមការងារ នឹងស្នើក្រុមការងារចុះជួយពិនិត្យនិងផ្តល់យោបល់នៅពេលក្រោយទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម