ថ្ងៃព្រហស្បតិ៍១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៨ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រកបមុខរបរឥណទាន ដល់ថ្នាក់ដឹកនាំសមាជិក សមាជិកា សហគមន៍កសិកម្មពង្រក្រោមសាមគ្គីជោគជ័យ ដោយមានការជួយគាំទ្រពីអង្គការសួនមូលនិធិ ស្ថិតនៅ ស្នាក់ការអង្គការសួនមូលនិធិ ភូមិកំពង់ក្តី១ ឃុំកំពង់ក្តី ស្រុកជីក្រែង មានអ្នកចូលរួមចំនួន ២៩នាក់ ស្រី ២០នាក់។ វគ្គបណ្តុះបណ្តាលនេះជួយពង្រឹងសមត្ថភាពរបស់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ពាក់ព័ន្ធនឹងការគ្រប់គ្រងប្រាក់បញ្ញើសន្សំ និងប្រាក់កម្ចីរបស់សមាជិក ក្នុងសហគមន៍កសិកម្មប្រកបដោយប្រសិទ្ធភាព។ ក្រោយពីបញ្ចប់វគ្គនេះ ថ្នាក់ដឹកនាំសហគមន៍ពង្រក្រោមសាមគ្គីជោគជ័យ ទទួលបានចំណេះដឹងមួយចំនួន ដែលអាចជួយជម្រុញ នឹងគ្រប់គ្រង ដោះស្រាយបញ្ហាប្រឈមនានាក្នុងការប្រកមមុខរបរឥណទានដូចជា៖-នីតិវិធីដាក់ប្រាក់បញ្ញើសន្សំ-នីតិវិធីផ្តល់ប្រាក់កម្ចី-នីតិវិធីរៀបចំបទបញ្ជាផ្ទៃក្នុងមុខរបរផ្តល់ប្រាក់កម្ចី ជាដើម។ អ្នកចូលរួមពេញចិត្តការបណ្តុះបណ្តាលនេះ ហើយស្នើសុំឲ្យមានការបង្រៀនបែបនេះច្រើនដងថែមទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម