ថ្ងៃអង្គារ១២រោចខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ២០១៨ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាលក្រោមអធិបតីភាព ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងគណៈប្រតិភូអមដំណើរ ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ និងឯកឧត្តមរដ្ឋមន្ត្រីដូចតទៅ៖
១ សូមអនុវត្តនូវគោលការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន តែភាគច្រើនត្រូវពិចារណាលើមតិភាគតិចផងដែរ។
២ ធ្វើជាមេ ត្រូវធ្វើដូចមេមាន់ ការពារកូន ហើយធ្វើដូចខ្លា ដែលទោះជាវាស៊ីសាច់ តែវាមិនស៊ីកូនវាទេ!។
៣ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យល្អ បើមានបញ្ហា ត្រូវប្រញាប់ជម្រះទាន់នៅតិចតួច
៤ ធ្វើប្រតិទិននិងពន្យល់ឱ្យកសិករដាំដំណាំស្របតាមតម្រូវការទីផ្សារ។
៥ ខិតខំទាក់ទាញវិនិយោគកែឆ្នៃកសិផលដើម្បីដោះស្រាយទីផ្សារ។
៦ កុំគិតតែដាំស្រូវមួយមុខ ត្រូវដាំដំណាំណាដែលមានទីផ្សារល្អ ប្រើទឹកតិច បានផលច្រើន ពលកម្មតិច។
៧ ពង្រឹងសហគមន៍នេសាទ ព្រៃឈើឱ្យក្លាយជាសហគមន៍គ្មានបទល្មើស។
៨ ពង្រឹងការគ្រប់គ្រងថ្នាំកសិកម្មនិងរកវិធីបន្ថយការប្រើថ្នាំពុល ដើម្បីធានាសុខភាពសាធារណៈ និង
៩ បង្កើនសមត្ថភាពជំនាញជាបន្តបន្ទាប់ ដើម្បីបង្កើនផលិតភាពការងារ។
ហើយនៅថ្ងៃទី៥ ខែ ធ្នូ ឆ្នាំ២០១៨ ឯកឧត្តម បានបន្តចុះពិនិត្យស្ថានភាពតំបន់អភិរក្សនៅឡុងអុង ខេត្តបាត់ដំបង ដោយមានការអមដំណើរពី លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយខណ្ឌ នាយខណ្ឌរង និងមន្រ្តីជលផលខេត្តសៀមរាប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម