ពិធីសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប្រចាំឆ្នាំ២០១៨ និងដាក់ទិសដៅអនុវត្តឆ្នាំ២០១៩
ចេញ​ផ្សាយ ២៨ មករា ២០១៩
452

     ថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានធ្វើពិធីសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប្រចាំឆ្នាំ២០១៨ និងដាក់ទិសដៅអនុវត្តឆ្នាំ២០១៩ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ដែលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ បានប្រារព្ធពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកកសិកម្មខេត្តសៀមរាប ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានការិយាល័យជំនាញ ខណ្ឌរដ្ឋព្រៃឈើ និងជលផល ប្រធានការិយាល័យកសិកម្មក្រុងស្រុក នាយសង្កាត់ មន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្ត អង្គការ ក្រុមហ៊ុន និងអាជីវករ សរុបចំនួន៧០នាក់ (ស្រី១៨នាក់)។

     នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និ ង ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជា សុផាត ប្រធានក្រុមប្រឹក្សាខេត្តស្តីទី ជាគណៈអធិបតីភាព ក្នុងឪកាសបិទអង្គសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ឆ្នាំ២០១៨ និងការដាក់ទិសដៅអនុវត្តឆ្នាំ២០១៩ ការផ្តល់មេដាយកិត្តិយសការងារដល់មន្ត្រីរាជការ និងការជួបសំណេះសំណាលជាមួយវិវន្តជន នៅសាលប្រជុំធំសាលាខេត្តសៀមរាប ដែលមានអ្នកចូលរួមសរុបចំនួន៤៥០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter