ការចុះពិនិត្យមើលស្ថានភាពស្រូវ នៅស្រុកសូទ្រនិគម
ចេញ​ផ្សាយ ៣១ មករា ២០១៩
479

ថ្ងៃពុធ១០រោចខែបុស្សឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរ ដោយលោកប្រធានការិយាល័យក្សេត្រសាស្រ្ត និងលោកស្រីប្រធាន ការិយាល័យកសិកម្មស្រុកសូទ្រនិគម បានចុះពិនិត្យមើលការស្ថានភាពស្រូវប្រាំង ក្រោយពីបានធ្វើការបូបទឹកជួយសង្គ្រោះ និងការច្រូតកាត់ប្រមូលផលដំណាំស្រូវប្រដាញទឹក នៅភូមិបន្ទាត់បោះ ឃុំដានរុន ស្រុកសូទ្រនីគម ។ ទន្ទឹមនោះដែលលោកប្រធានមន្ទីរ និងក្រុមការងារបានចុះមើលរោងម៉ាស៊ីនកិនស្រូវ លោក ញិច សារិទ្ឋ ដែលរោងម៉ាស៊ីនកិនស្រូវរបស់គាត់មានលទ្ឋភាពសំងួតបានក្នុងមួយថ្ងៃចំនួន ៣០តោន ចំណែកតម្លៃស្រូវចំរុះសើមគាត់ទិញ ចូលចាប់ពី ៦៣០  រៀល ទៅ៧៥០ រៀល/១គ.ក្រ អាស្រ័យលើ ប្រភេទ ពូជ ស្រូវ និងស្រូវចំរុះស្ងួតចាប់ពី ៨០០រៀល ដល់៩០០រៀល/១គ.ក្រ  ចំពោះស្រូវផ្ការំដួល ស្ងួត ១៣៥០រៀលទៅ១៤០០រៀល/១គ.ក្រ អាស្រ័យលើគុណភាពគ្រាប់ស្រូវ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter