ការចុះបូមទឹកសង្គ្រោះស្រូវប្រាំងដែរកំពុងរងគ្រោះដោយខ្វះទឹកនៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប
ចេញ​ផ្សាយ ១២ កុម្ភៈ ២០១៩
454

ថ្ងៃចន្ទ៧កើតខែមាឃឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មន្រ្តីកសិកម្មក្រុង និង មន្រ្តីអភិវឌ្ឍន៍ក្រុងបានចុះពិនិត្យស្ថានភាពអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងនៅសង្កាត់ស្រង៉ែ៖ ក្រោយពីបានដំណើរការបូមទឹក ដោយប្រើម៉ាស៊ីនបូមទឹកខ្នាតធំ១គ្រឿងពីមន្ទីរធនធានទឹក កម្លាំងទឹកហូរខ្លាំងចូលទៅស្តុកទុកប្រឡាយប៉ែកខាងក្រោម  ហើយសង្កាត់បានយកម៉ាស៊ីនបូមទឹកខ្នាតតូចចំនួន៦គ្រឿងទៀត ដើម្បីបូមទឹកពីប្រឡាយប៉ែកខាងក្រោម ទៅចូលទៅស្រោចស្រពស្រែដែលមានបញ្ហាខ្លាំងហើយ ។ ឆ្លងតាមការពិភាក្សាជាមួយលោក នូ រ៉ន ក្រុមប្រឹក្សាសង្កាត់សង៉្រែទទួលបន្ទុកការងារកសិកម្ម និងតាមការពិនិត្យស្ថានភាពជាក់ស្តែង ក្រុមការងារយើងបានធ្វើការប៉ាន់ស្មានថា ស្រូវប្រមាណ៨០ហិកតា លើផ្ទៃដី១១១ហិកតា ក្នុងសង្កាត់ស្រង៉ែ បានជួយសង្រ្គោះ ហើយក្រុមការងារនៅតែបន្តបូមទឹកសង្គ្រោះស្រូវដែលបន្តរងផលប៉ះពាល់នេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter