ថ្ងៃសុក្រ៤កើតខែមាឃឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩
លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលបានចូលរួមការបើកអង្គសិក្ខាសាលាស្ដីពីការប្រើប្រាស់បសុឱសថ ក្នុងការចិញ្ចឹមសត្វ ដើម្បីពង្រឹង និងធ្វើការ ផ្តល់ចំណេះដឹងបន្ថែមដល់មន្ត្រីជំនាញ និងអ្នកអនុវត្ត។ កម្មវិធីនេះរៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមការដឹកនាំរបស់លោក ទេព បេងថៃ អនុប្រធាននាយកដ្ឋានសុខភាពសាធារណៈ បសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វ ដែលក្នុងនោះបានធ្វើការបណ្ដុះបណ្ដាលដល់ភ្នាក់ងារសុខភាពសត្វភូមិ គ្លីនិច និងមន្ត្រីពេទ្យសត្វស្រុក សរុបចំនួន៣៥ នាក់ ភ្នាក់ងារសុខភាពសត្វភូមិ២៧នាក់ នៅសាលប្រជុំរបសើមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម