លោកស្រី សរ រឺណេ អនុប្រធានមន្ទីរ បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់សហគមន៍កសិកម្មប្រាំពីររស្មីស្រ្តីសាមគ្គី
ចេញ​ផ្សាយ ១២ កុម្ភៈ ២០១៩
526

ថ្ងៃអង្គារ ៨កើតខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ លោកស្រី សរ រឺណេ អនុប្រធានមន្ទីរ និងលោក គង់ សុជា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់សហគមន៍កសិកម្មប្រាំពីររស្មីស្រ្តីសាមគ្គី នៅសាលាឃុំសង្វើយ ភូមិចក ឃុំសង្វើយ ស្រុកជីក្រែង។ ក្នុងឆ្នាំនេះសហគមន៍ទទួលបានប្រាក់ចំណេញសុទ្ធពីមុខរបរ រយៈពេល១ឆ្នាំ មានចំនួន ១៥.៥១៧.៨០០រៀល ហើយបានបែងចែកប្រាក់ភាគលាភដល់សមាជិក ចំនួន ២.៨០០រៀល ក្នុងមួយហ៊ុន ស្មើនឹង ២៨% នៃតម្លៃមួយភាគហ៊ុនដែលសមាជិកបានទិញ សម្រាប់ដើមទុនសហគមន៍កសិកម្ម នៅដើមឆ្នាំ២០១៩ នេះមានចំនួន១៧៣.២៩៤.១០០រៀល។ ក្នុងពិធីនោះមានសមាជិកចូលរួមសរុប ៧១នាក់ ស្រី ៥១នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter