សន្និបាតប្រចាំឆ្នាំ២០១៩ របស់សហគមន៍កសិកម្មកន្ទ្រាំងបល័្លង្គរស្មីស្រ្តីសាមគ្គី នៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០១៩
443

ថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ លោកស្រី សរ រឺណេ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប អមដំណើរដោយលោកអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ របស់សហគមន៍កសិកម្មកន្ទ្រាំងបល័្លង្គរស្មីស្រ្តីសាមគ្គី នៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង   ដែលមានសមាជិកចូលរួមសរុប ១៣០នាក់ ស្រី ១១០នាក់ ។
-ជាលទ្ធផល សហគមម៍កសិកម្មទទួលបានប្រាក់ចំណេញសុទ្ធពីមុខរបរចំនួន ៣២.៨២៧.៥០០រៀល។
-ការបែងចែកប្រាក់ភាគលាភដល់សមាជិកបានចំនួន ៦.២០០រៀលក្នុងមួយភាគហ៊ុន ស្មើនឹងប្រមាណ១២% ធៀបនឹងតម្លៃមួយភាគហ៊ុនដែលសមាជិកបានទិញ។
-ដើមទុនសរុបដើមឆ្នាំ២០១៩ មានចំនួន ២៨៣.៣២៧.៧០០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter