ស្តីពីការផ្តល់សេវារដ្ឋបាលសាធារណៈនៅច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០១៩
472

ថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិ ស័ក គ.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំថ្នាក់ដឹកនាំមន្ទីរ ការិយាល័យជំនាញ និងមន្ត្រីជំនាញតាមការិយាល័យកសិកម្មក្រុង\ស្រុក ដើម្បីប្រជុំពិភាក្សា និងពិគ្រោះយោបល់ លើបញ្ហានានានៃការផ្ទេរតួនាទី និងសិទ្ធិក្នុងការផ្តល់សេវាសាធារណៈទៅឲ្យថ្នាក់ក្រោមជាតិ ដែលស្តីអំពីការផ្តល់សេវារដ្ឋបាលសាធារណៈនៅច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលមានអ្នកចូលរួមសរុប ២៤នាក់ (ស្ត្រី៥នាក់)។

ចំនួនអ្នកចូលទស្សនា
Flag Counter