យុទ្ធនាការផ្សព្វផ្សាយវិធានការ និងអន្តរាគមន៍កម្ចាត់មមាចត្នោត
ចេញ​ផ្សាយ ១៩ កុម្ភៈ ២០១៩
648

យុទ្ធនាការកម្ចាត់មមាចត្នោត ថ្ងៃអាទិត្យ ១៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ហៃ វាសនា ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម   លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម លោក អាំង សុផល ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងតំណាងក្រុមហ៊ុនលក់ថ្នាំកសិកម្មឯកជន បានសហការគ្នាក្នុងការចុះផ្សព្វផ្សាយ និងណែនាំវិធានការកំចាត់សត្វមមាចត្នោត ដែលកំពុងតែបំផ្លាញស្រូវស្រែប្រាំងរបស់ប្រជាកសិករនៅស្រុកជីក្រែង ដែលមានសត្វមមាចត្នោតបានបំផ្លាញលើផ្ទៃដីសរុបប្រមាណ៦៥ហិកតា ក្នុងនោះឃុំស្ពានត្នោត ៣៥ហ.ត និងឃុំអន្លង់សំណរ ៣០ហ.ត ដែលស្រូវស្ថិតនៅក្នុងដំណាក់កាល ហាលផ្កា និងដាក់ម៉្សៅ ហើយស្រែមិនមានទឹកដកទេ។ទន្ទឹមនោះដែរ ក្រុមការងារបានប្រជុំផ្សព្វផ្សាយណែនាំស្តីពីបច្ចេកទេសនៃការកំចាត់សត្វមមាចត្នោត ព្រមទាំងបង្ហាញពីសញ្ញាណនៃការបំផ្លាញរបស់មមាចត្នោត ដោយបានចាប់មមាចត្នោតបង្ហាញឲ្យគាត់ស្គាល់ និងផ្តល់ថ្នាំមួយចំនួនដល់ពួកគាត់ សម្រាប់បាញ់កំចាត់ភ្លាមៗ នៅលើស្រែដែលទទួលការបំផ្លាញបានចំនួន ៣ ហ.ត ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter