ចុះផ្សព្វផ្សាយ និងណែនាំវិធានការស្តីពីការការពារ និងការកម្ចាត់មមាចត្នោត
ចេញ​ផ្សាយ ២១ កុម្ភៈ ២០១៩
419

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ប៉ែន មុនីវឌ្ឍនា អនុប្រធានការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម និងលោក ជីម ចាន់ណា មន្ត្រីការិយាល័យការពារដំណាំនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យរបស់អគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដឹកនាំដោយ លោក ហៃ វាសនា ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក ហ៊ុន រស្មី និងអាំង សុផល បានចុះផ្សព្វផ្សាយ និងណែនាំវិធានការស្តីពីការការពារ និងការកម្ចាត់មមាចត្នោត ដល់គ្រួសារប្រជាកសិករ ដែលជួបនឹងរងគ្រោះនឹងសត្វមមាចត្នោតបំផ្លាញស្រូវប្រាំង ចំនួន២៨នាក់ ក្នុងឃុំស្ពានត្នោត ស្រុកជីក្រែង ព្រមទាំងផ្តល់ថ្នាំកំចាត់មមាចត្នោត ដែលលទ្ធភាពអាចបាញ់បានលើផ្ទៃដីចំនួន១០ហ.ត និងស្នើសុំឲ្យប្រជាកសិករ ដែលទទួលបានថ្នាំកម្ចាត់មមាចហើយ ត្រូវជំរុញការបាញ់កម្ចាត់មមាចត្នោត និងការការពារ ជៀសវាងការរាលដាលដល់ស្រែផ្សេងទៀត។ សូមបញ្ជាក់ផងដែរ សកម្មភាពសត្វមមាចត្នោត បានស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីបានអន្តរាគមន៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនលក់ជី ថ្នាំកសិកម្ម និងផ្តល់ថ្នាំកម្ចាត់មមាចត្នោត និងការណែនាំវិធានការការពារ និងទប់ស្កាត់កន្លងមក។

ចំនួនអ្នកចូលទស្សនា
Flag Counter