ស្ថានភាពស្រូវប្រាំងស្រុកពួក
ចេញ​ផ្សាយ ២១ កុម្ភៈ ២០១៩
571

ថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ម៉ាន់ ចែម ប្រធានការិយាល័យកសិកម្មស្រុកពួក បានសហការជាមួយអាជ្ញាធរ បានចុះត្រួតពិនិត្យការលូតលាស់ដំណាំស្រូវប្រាំង ដោយឃើញថាស្រែទាំងអស់មានទឹកដកគ្រប់គ្រាន់បន្ទាប់ពីបានជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះ និងការបង្ហូរទឹកអាងទឹកបារាយណ៍ ធ្វើឲ្យស្រូវលូតលាស់បានល្អ ហើយស្រូវមិនមានការបំផ្លាញ់ពីជំងឺ ឬសត្វល្អិតបំផ្លាញ់ទេ។ ចំណែកឯ តម្លៃស្រូវគឺមានឈ្មួញ បានដើរទិញក្នុងតម្លៃស្រូវក្រអូបសេីម ១គ.ក្រ = ១.០០០រៀល ទៅ១.០៥០រៀល ចំពោះស្រូវចម្រុះសេីម ១គ.ក្រ = ៦៥០រៀល ទៅ៧២០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter