ព្រឹកថ្ងៃសៅរ៍៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងក្រុមការងារ បានចុះទៅភូមិត្របែក ឃុំសំរោង ស្រុកសូទ្រនិគម ដើម្បីពិនិត្យមើលការដាំដុះ និងផ្តល់ប្រឹក្សាបច្ចេកទេសដល់ប្រជាកសិករអំពីការថែទាំ និងប្រមូលផលត្រប់ស្រួយ ម្រះ ត្រសក់ទ្រើង ប៉េងប៉ោះ និងដាំដំណាំ ឆ្លាស់បន្ទាប់ពីប្រមូលផល ចៀសវាងការដាំដុះមុខដំណាំដដែលៗ ដែលធ្វើអោយ ដំណាំទាំងនោះជួបការបំផ្លាញ និងជំងឺផ្សេងៗទៀត ក្នុងនោះដែលតម្លៃកសិផល ប៉េងប៉ោះ១៥០០រៀល/១គ.ក្រ ត្រសក់ទ្រើង២៣០០រៀល /១គ.ក្រ ត្រប់ស្រួយ ៧០០រៀល/១គ.ក្រ និងម្រះ ១៣០០រៀល/១គ.ក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម