វគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យ និងវាយតម្លៃសេវាផ្សព្វផ្សាយកសិកម្ម លើការទទួលយកបច្ចេកទេសកសិកម្មថ្មី និងការសាយភាយ
ចេញ​ផ្សាយ ២៦ កុម្ភៈ ២០១៩
449

នៅព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវថ្ងៃទី២៦ ខែកុម្ភៈ  ឆ្នាំ២០១៩ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ដឹកនាំដោយលោក លី សុភាន ប្រធានការិយាល័យរដ្ឋបាល ផែនការគណនេយ្យ និងសហប្រតិបត្តិការណ៍ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យ និងវាយតម្លៃសេវាផ្សព្វផ្សាយកសិកម្ម ក្នុងគោលបំណងណែនាំពីវិធីសាស្ត្រនៃការប្រមូលទិន្នន័យនៃប្រសិទ្ធភាពគម្រោងនានា វគ្គបណ្តុះបណ្តាល ដើម្បីឲ្យដឹងពីការទទួលយក និងការសាយភាយបច្ចេកទេសកសិកម្មថ្មីរបស់កសិករ ដល់មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសម្របសម្រួលដោយ លោក គួន វុន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ដែលមានអ្នកចូលរួមសរុបចំនួន១៥នាក់ (ស្រី៦នាក់) ។

ចំនួនអ្នកចូលទស្សនា
Flag Counter