សិក្ខាសាលាផ្សព្វផ្សាយលើកកំពស់ការយល់ដឹងស្តីពី បទដ្ឋានគតិយុត្ត និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រងនិងការធ្វើអាជីវកម្មសម្ភារកសិកម្ម
ចេញ​ផ្សាយ ២៧ កុម្ភៈ ២០១៩
533

ថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធ ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប  បើកសិក្ខាសាលាផ្សព្វផ្សាយលើកកំពស់ការយល់ដឹងស្តីពី បទដ្ឋានគតិយុត្ត និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រងនិងការធ្វើអាជីវកម្មសម្ភារកសិកម្ម ក្រោមអធិបតីភាព លោក ទា​​ គឹមសុទ្ធ ប្រធានមន្ទីរ លោក​ ប៉ែន​ ប៊ុនធឿន​ អនុប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប វគ្គសិក្ខាសាលានេះ គោលបំណងទី១​​-)រំលឹកនិ ងផ្សព្វផ្សាយការតម្រូវអនុវត្តបទដ្ឋានគតិយុត្តលើការគ្រប់គ្រងជីថ្នាំកសិកម្ម ទី២-)ផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ជីថ្នាំកសិកម្មប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ដើម្បីឲ្យមានការសាយភាយនូវយល់ដឹងស្តីពីការប្រើប្រាស់ថ្នាំជីសិកម្មដល់កសិករក្នុងមូលដ្ឋាន តាមរយៈអ្នកលក់សម្ភារកសិកម្ម ដែលមានការចូលរួមពីលោក លោកស្រីមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក លោកស្រីសហការីនៃនាយកដ្ឋាននីតិកម្ម  និងលោក លោកស្រីអាជីវករ និងម្ចាស់ដេប៉ូ លក់ថ្នាំ ជី សម្ភារៈកសិកម្ម សរុបចំនួន ៥៩នាក់​ (ស្រី១៦នាក់)

ចំនួនអ្នកចូលទស្សនា
Flag Counter