លោក លីន ស៊ីលាភ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមសិក្ខាសាលា ស្តីការប្រាស្រ័យទាក់ទងហានិភ័យក្នុងអំឡុងពេលមានអាសន្នសុខភាពសាធារណះក្រោមអធិបតីភាពលោក ហ៊ល ដាវុន អគ្គនាយករងនៃអគ្គនាយក ដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅសណ្ឋាគារLBN ខេត្តកំពង់ចាម រយៈពេលប្រាំថ្ងៃ។ សរុបអ្នកចូលរួម ៣៦នាក់ (ស្រី ៩នាក់)។ គោលបំណងនៃសិក្ខាសាលា ទី១. យល់ដឹងអំពីតួនាទី និងភាពពាក់ព័ន្ធនៃការប្រាស្រ័យទាក់ទងហានិភ័យក្នុងការត្រៀមឆ្លើយតបទៅនឹងគ្រោះអាសន្នសុខភាពសាធារណៈ ។ ទី២. អនុវត្តគោលការណ៍ និងយុទ្ធ សាស្រ្តគន្លឺះសម្រាប់ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព។ ទី៣. កំណត់វិធីនានាអំពីរបៀប ដែល ស្ថាប័ននានាអាចធ្វើការជាមួយគ្នាសម្រាប់ការប្រាស្រ័យទាក់ទងហានិភ័យ។ ទី៤. ផ្តល់សារទៅសាធារណៈ ជនដោយមានទំនុកចិត្តកើនឡើង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម