អបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៨ មីនា ២០១៩
475

ថ្ងៃព្រហស្បត៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពញរមទាំងភរិយា បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនៃមន្ទីរ និងមន្ត្រីរាជការ ជានារីទាំងអស់ ចំនួន ៥០នាក់ ដើម្បីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកំពស់យេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស”  ប្រព្រឹត្តនៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។   

    ក្នុងនោះដែរ លោកស្រី សរ រឺណេ អនុប្រធានមន្ទីរ និងជាប្រធានតំណាងនារីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរាយការណ៍ស្តីពីសកម្មភាពរបស់នារី ក្នុងវិស័យកសិកម្ម និងលទ្ធផលនៃការងារយេនឌ័រ និងកុមារក្នុងវិស័យកសិកម្ម ដែលបានអនុវត្តក្នុងឆ្នាំ២០១៨ គឺឃើញថា ក្នុងមន្ទីរកសិកម្មខេត្តសៀមរាប មានមន្ត្រីរាជការ ជានារី ប្រមាណជា២២,៥២% នៃមន្ត្រីរាជការក្នុងមន្ទីរទាំងអស់ ២២២នាក់។ បន្ទាប់ពីនោះដែរ លោកស្រីប្រធានតំណាងឲ្យនារីក្នុងមន្ទីរកសិកម្ម បានលើកទិសដៅអនុវត្តឆ្នាំ២០១៩ ព្រមទាំងជំរុញឲ្យមានការលើកទឹកចិត្តស្ត្រី ដើម្បីឲ្យក្លាយជាថ្នាក់ដឹកនាំជានារី និងមានសិទ្ធិក្នុងការសម្រេចចិត្ត ។

    ជាចុងក្រោយ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ បានការកោតសសើរចំពោះការដឹកនាំរបស់លោកស្រីអនុមន្ទីរ ក្នុងការដឹកនាំការងារយេនឌ័រ និងកុមារក្នុងវិស័យកសិកម្ម ហើយលោកក៏បានផ្តល់អនុសាសន៍ការណែនាំឲ្យការិយាល័យ ខណ្ឌ ត្រូវជួយជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការជានារី ដើម្បីក្លាយជាអ្នកដឹកនាំល្អ និងមានសិទ្ធិក្នុងការសម្រេចចិត្តនានាផងដែរ ជាចុងបញ្ចប់ លោក ទា គឹមសុទ្ធ បានចែកកាដូជាវត្ថុអនុស្សាវរីយិ៍ ជូនដល់មន្ត្រីរាជការជានារី  ជាការលើកទឹកចិត្តដល់នារី នាថ្ងៃទិវាអន្តរជាតិនារី ០៨មីនា។

ចំនួនអ្នកចូលទស្សនា
Flag Counter