ការពិភាក្សាលើបញ្ហាប្រឈមនានាក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០
ចេញ​ផ្សាយ ១៣ មីនា ២០១៩
420

ថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩  លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រួមជាមួយថ្នាក់ដឹកនាំការិយាល័យជំនាញ បានអញ្ជើញចូលរួមពិភាក្សាលើការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួង អគារ សាលប្រជុំ សែនពិដោរ នាថ្ងៃទី២នៃអង្គសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៨-២០១៩ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៩-២០២០ ក្រោមអធិបតីភាពថ្នាក់នាំក្រសួងកសិកម្ម ថ្នាក់កណ្តាល និងមន្ទីរកសិកម្មរាជធានី-ខេត្ត ទាំង២៥ ដែលមានសមាជិកសមាជិការ និងមានអ្នកចូលរួមសរុបប្រមាណ៤០០នាក់។ គួររំលឹកផងដែរ នាព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់និងនេសាទឆ្នាំ២០១៨-២០១៩ និងទិសដៅការងារសម្រាប់ ឆ្នាំ២០១៩-២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ នឹងខិតខំរក្សាកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនទាំងអស់កាន់តែត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ដើម្បីរួមគ្នាជាកំលាំង និងឆន្ទះតែមួយក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០។ ចំណុចនេះហើយ ក៏បានក្លាយជាប្រធានបទសំខាន់ ដើម្បីដាក់ឲ្យអង្គសន្និបាតលើកមកពិភាក្សា ពិគ្រោះយោបល់ ពិសេសគឺធ្វើយ៉ាង ដើម្បីដោះស្រាយលើបម្រែបម្រួលអាកាសធាតុ ស្របពេលកម្តៅកាន់តែឡើងខ្ពស់។

ចំនួនអ្នកចូលទស្សនា
Flag Counter