ថ្ងៃពុធ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០១៩ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកប្រាក់ ម៉ារីណា នាយរងខណ្ឌរដ្ឋបាលព្រៃឈើ សៀមរាប បានចូលរួម ជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធស្តីពីលទ្ធផលនៃការ សិក្សាពីលទ្ធភាព និងការរៀបចំផែនការដោយមានការចូលរួមដើម្បីឆ្ពោះទៅកាន់ការបង្កើតតំបន់ព្រៃលំហែកម្សាន្ត នៅ តំបន់ព្រៃចម្ការពូជគ្រញូង ខេត្តសៀមរាប ។ អង្គសិក្ខាសាលានេះ សហការរៀបចំដោយរដ្ឋបាល ព្រៃឈើ ថ្នាក់ជាតិ និងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប នៅសាលប្រជុំខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដោយមានអ្នកចូលរួមប្រមាណ ២៦នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម