សូមបញ្ជាក់ថា លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប អមដំណើរចូលរួមដោយ លោក មាស ហ្វានី ប្រធានការិយាល័យផែនការ គណនេយ្យ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ សៀមរាប និងលោក ស្រី កែវសុភៈ នាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប បានចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់និងនេសាទឆ្នាំ២០១៨-២០១៩ និងទិសដៅការងារសម្រាប់ ឆ្នាំ២០១៩-២០២០ មានរយ:ពេល ២ថ្ងៃកន្លះ គឺចាប់ពីថ្ងៃ១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដែលការរៀបចំ ពិធីបើកសន្និបាតឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតី ។ នៅព្រឹកថ្ងៃព្រហស្បតិ៏ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំពិធីបិទ សន្និបាតបូកសរុប ការងារកសិកម្ម យ៉ាងមហោឡារិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ពីិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមតំណាងស្ថប័ននីតិប្បញ្ញត្តិ នីតិប្រតបត្តិ ឯកឧត្តម លោកជំទាវជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលនៃ គណអភបាលខេត្ត ឯកឧត្តម លោកជំទាវឯកអគ្គរាទូត ឯកអគ្គរដ្ឋទូត ដៃគូអភិវឌ្ឍ វិស័យឯកជន ភ្ញៀវជាតិ អន្តរជាតិ និងមន្រ្តីរាជការក្រោមឱវាទប្រមាណ ៥០០នាក់។
សម្តេច តេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី បាន បញ្ជាក់ ថា កម្ពុជា មិន អាច សម្រេច បាន តាម គោលដៅ ក្នុង ការ នាំ អង្ករ ចេញ ទៅ ក្រៅប្រទេស បាន ១ លាន តោន នោះ ទេ ។ ថ្លែង ក្នុង ពិធី បិទ ស ន្និ បាទ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ នា ព្រឹក ថ្ងៃ ទី ១៤ ខែមីនា ឆ្នាំ នេះ សម្តេច បាន លើក ឡើង ថា តាម ការ ពិនិត្យ មើល បញ្ហា ផលិតផល កសិកម្ម បច្ចុប្បន្ន ពិតជា មាន កំណើន បើ និយាយ ពី គោលនយោបាយ អភិវឌ្ឍន៍ គោលនយោបាយ ផលិតកម្ម ស្រូវ និង ការ នាំ ចេញ អង្ករ នោះ ក្នុង គោលដៅ ទាំង ពីរ នេះ យើង សម្រេច បាន គោលដៅ មួយ គឺ ផលិត ស្រូវ ។
សម្តេច បញ្ជាក់ ថា « ពី ការ យើង ខ្វះ ស្រូវ ហូប ខ្វះ អង្ករ ហូប ឬ ក៏ មាន អតិរេក តិចតួច តែ ពេល បច្ចុប្បន្ន នេះ យើង មាន អតិរេក រហូត ដល់ ជិត ៦ លាន តោន ស្រូវ និង ជិត ៤ លាន តោន អង្ករ ប៉ុន្តែ គោលដៅ នៃ ការ នាំ ចេញ វិញ គឺ យើង មិន សម្រេច នៃ ការ នាំ ចេញ ១ លាន តោន ទេ » ។ សម្តេច ក៏ លើក ពី បញ្ហា ដែល ចោទ ចំពោះ មូលហេតុ ដែល មិន សម្រេច នៃ ការ នាំ អង្ករ យ៉ាង ដូច្នេះ ថា « បញ្ហា ចោទ ឡើង សំខាន់ យើង គឺ ពី មុន យើង ព្រៀម ដូច ជា មាន មាស ខ្វះ ក្រដាស់ ខ្ចប់ នៅ ត្រង់ ថា នៅ ពេល ជំរុញ ល្បឿន ផលិតកម្ម កើនឡើង អ្វី ដែល យើង ត្រូវធ្វើ គឺ ការ កែ ច្នៃ សម្រាប់ ការ នាំ ចេញ គឺ នៅ មាន កម្រិត ណាស់ ។ ប៉ុន្តែ ប៉ុន្មាន ឆ្នាំ ចុង ក្រោយ នេះ ចំនួន នេះ ក៏ មានការ កើនឡើង នៅ ពេល ដែល យើង សម្រេចការ វិនិយោគ ទាំង អស់នោះ » ។
សម្តេច ក៏ បាន លើក ឡើង ថា បញ្ហា នៃ ការ នាំ អង្ករ នោះ បើ យើង គិត គ្រាន់តែ នៅ ទីផ្សារ ប្រទេស ហ្វី លី ពី ន កម្ពុជា មិន ដែល ដេញថ្លៃ ប្រទេស វៀតណាម និង ថៃ នោះ ទេ ។ មូលហេតុ ដែល យើង ដេញ មិន ឈ្នះ គេ ដោយសារ តម្លៃ កសិផល របស់ កម្ពុជា យើង មាន តម្លៃ ខ្ពស់ ជាង របស់ វៀតណាម និង ថៃ ។ ដូច្នេះ យើង ត្រូវ រក វិធី រួម គ្នា ដើម្បី កាត់ បន្ថយ តម្លៃ ដើម របស់ កសិករ ដែល ជា អ្នក ផលិត ដើម្បី ឲ្យ តម្លៃ ជ្រៀត នៅ កាន់ ទីផ្សារ នោះ ។ ព្រោះថា ប្រទេស ខ្លះ គេ ដាក់ តម្លៃ ទីផ្សារ ក្នុង ការ ដេញថ្លៃ តែ ម្តង ដូច ជា ប្រទេស ហ្វី លី ពី ន ត្រូវការ អង្ករ ជាង ១ លាន តោន ក្នុង មួយ ឆ្នាំ ។ អី ញ្ចឹ ង គ្មាន ប្រទេស ណាមួយ ឬ ក្រុមហ៊ុន ណាមួយ ទៅ ចរចា ដើម្បី នាំ ចូល នៅ ប្រទេស ហ្វី លី ពី ន ផ្តាច់មុខ នោះ ទេ ។
សម្តេច បញ្ជាក់ ថា « ដោយសារ កា ដាក់ ចេញថ្លៃ នេះ កម្ពុជា យើង មិន ដែល ដេញថ្លៃ ឈ្នះ គេ នោះ ទេ ពីព្រោះ តម្លៃ កសិកម្ម កម្ពុជា មាន តម្លៃ ខ្ពស់ ដូច្នេះ យើង ត្រូវ រក វិធី ដើម្បី កាត់ បន្ថយ តម្លៃ នៃ ការ ផលិត របស់ ប្រជាជន យើង » ៕ (ប្រភពៈ https://kohsantepheapdaily.com.kh/article/807985.html?fbclid=IwAR08tA_kCi2cVksYz6l79DSG5emjRAcqYQyiMff9oTkR0eaBlRtJ6da-s3U )
សម្តេច តេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី បាន មាន ប្រសាសន៍ ថា ការ ប្រើ ប្រាស់ គ្រឿងយន្ត ច្រើន សម្រាប់ ធ្វើ កសិផល ជា ហេតុ បាន ធ្វើ ឲ្យ តម្លៃ ផលិតផល កើនឡើង ខ្ពស់ ។ ថ្លែង ក្នុង ពិធី បិទ សន្និបាត របស់ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ នា ព្រឹក ថ្ងៃ ទី ១៤ ខែមីនា សម្តេច តេ ជោ ហ៊ុន សែន បាន មាន ប្រសាសន៍ ថា « បើ និយាយ ដល់ ការ ផលិត ពិត ហើយ និយាយ ដល់ បញ្ហា នេះ យើង ក៏ ត្រូវ និយាយ អំពី «…» យើង មោទនភាព ហើយ អំពី ការ កើនឡើង នៃ ការ ប្រើប្រាស់ គ្រឿងយន្ត រហូត ដល់ ជាង ៩៦ ភាគរយ ឯការ ភ្ជួរ រាស់ ដោយ គោក្របី គឺ មាន ចំនួន តិច ជាង ។
សម្តេច បាន បន្ត ថា ចំណុច នេះ យើង ត្រូវ គិត ថា យន្ត តូបណី យ កម្ម បាន ដើរ ដល់ ចំណុច មួយ ដែល គួរ ឲ្យ មោនភាព ប៉ុន្តែ យើង ត្រូវ គិត ពីមុខ អសកម្ម របស់ វា នូវ ថា នៅ ពេល ដែល យើង ប្រើ គ្រឿងយន្ត កាន់តែ ច្រើន តម្លៃ នៃ ការ ផលិត ក៏ កាន់តែ ខ្ពស់ ដែរ ព្រោះថា វា ស៊ីប្រេង ។ សម្តេច បញ្ជាក់ ថា « ពេល យើង បញ្ឆេះ ទៅ អានេះ ដឹង តែ ស្រែ កថា លុយ ៗៗ ដែល ខុស ពី គោ និង ក្របី ដែល យើង ចេះ ធ្វើ ភ្ជូ រ រាស់ ។
កសិករ ឥឡូវនេះ ប្រើគោ ក្របី តិច ណាស់ ហើយ គាត់ ចឹ ញ្ចឹ ម គោ របស់ គាត់ ទៅ ជា ប្រើ សាច់ ទៅ វិញ វា មិន ខុស អ្វី ទេ » ។ សម្តេច បន្ថែម ថា ប្រសិនបើ គាត់ ប្តូរ ពី ការ ភ្ជួរ រាស់ ប្រើគោ ក្របី ហើយ គាត់ នៅ រក្សា ទុក ការ ចឹ ញ្ចឹ ម គោ ក្របី ដើម្បី ផ្គត់ផ្គង់ ទីផ្សារ ក៏ មិនអាក្រក់ ទេ ប៉ុន្តែ អ្វី ដែល បារម្ភ នោះ គឺ ឈប់ ចឹ ញ្ចិ ម សម្រាប់ យក សាច់ ឈប់ ទាំង ប្រើ សម្រាប់ ដឹក ជញ្ជូន នោះ គឺជា មហន្តរាយ នៃ ការ បាត់បង់ អី ញ្ចឹ ង ចំណុច នេះ មាន ចំណុច ពីរ គឺ យើង រីករាយ នៃ ការ ប្រើប្រាស់ គ្រឿងយន្ត ប៉ុន្តែ យើង ក៏ ត្រូវ ចាំ ថា គ្រឿងយន្ត នោះ ហើយ ដែល ធ្វើ ឲ្យ តម្លៃ កសិផល កើនឡើង ។
សម្តេច បញ្ជាក់ ថា « ភ្ជួរ ក៏ គ្រឿងយន្ត រាស់ ក៏ គ្រឿងយន្ត ច្រូត ក៏ គ្រឿងយន្ត បើសិន ប្រេង លើ ទីផ្សារ ធ្លាក់ ចុះ នោះ អាច ផ្តល់ លទ្ធផល ចំណេញ ប៉ុន្តែ បើ ថ្លៃ ប្រេង ក៏ ខ្ពស់ ហើយ ប្រើ គ្រឿងយន្ត នោះ ផលិតផល នោះ មិន ចំណេញ ទេ ។ អី ញ្ចឹ ង ចំណុច នេះ ត្រូវ គិត រួម គ្នា មិនមែន ក្រសួង ក សិ កម្ម មួយ អាច ធ្វើ បាន នោះ ទេ យើង ត្រូវ រួម គ្នា ដោះស្រាយ បញ្ហា នេះ » ៕
(ប្រភពៈ https://kohsantepheapdaily.com.kh/article/807891.html?fbclid=IwAR1SAP7JkSrpPGovj17JAiptpNT19WFF2UYuDbSFeWURoXX-sXYH6iiOYz4 )