ទស្សនៈកិច្ចសិក្សានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្
ចេញ​ផ្សាយ ១៩ មីនា ២០១៩
440

នៅថ្ងៃច័ន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ឋិ ស័ក.ពស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ លោក គង់ ចន្ថា អនុប្រធានមន្ទីរ និងជាតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជួបសម្តែងការគួរសមជាមួយ លោក បណ្ឌិត ជាង ហុង ព្រឹទ្ឋបុរសមហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្មនៃសាកលវិទ្យាល័យភូមិន្ទិកសិកម្ម និងលោកគ្រូ អ្នកគ្រូ ជាច្រើននាក់ ដែលបានដឹកនាំនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងមហាវិទ្យាសាស្រ្តកសិកម្មឆ្នាំទី២ ទី៣ និងទី៤ ចំនួន២០០នាក់ ក្នុងគោលបំណងទស្សនៈកិច្ចសិក្សា ដើម្បីផ្លាស់ប្តូរបទពិសោធិ៍ន៍ បច្ចេកទេស ផ្នែកទ្រឹស្តីក្នុងពេលសិក្សា ព្រមទាំងចុះទស្សន:កិច្ចតាមចំការដាំដុះបន្លែសុវត្ថិភាព  កសិដ្ឋានចិញ្ចឹមដង្កូវនាង ចំការផ្លែស្រកានាគ និងស្ថានីយ៍កសិកម្មទឹកវិល។

ចំនួនអ្នកចូលទស្សនា
Flag Counter