ប្រជុំបូកសរុបការងារ ប្រចាំខែមីនា ឆ្នាំ២០១៩ និងលើកទិសដៅប្រចាំខែមេសា ឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
ចេញ​ផ្សាយ ២០ មីនា ២០១៩
354

នាព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សៀមរាប បានប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែមីនា ឆ្នាំ២០១៩ និងលើកទិសដៅប្រចាំខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីលោក គង់ ចន្ថា អនុប្រធានមន្ទីរ និងជាតំណាងឲ្យលោក ទា គឹមសុទ្ធ ប្រធានមន្ទីរ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធានមន្ទីរ ថ្នាក់ដឹកនាំខណ្ឌជលផល ខណ្ឌព្រៃឈើ ការិយាល័យជំនាញ និងប្រធានការិយាល័យកសិកម្មក្រុង-ស្រុកទាំងអស់ សរុបចំនួន៣៥នាក់ (ស្រី៦នាក់)។ អង្គប្រជុំ បានរាយការណ៍លើលទ្ធផលអនុវត្តសម្រេចបានក្នុងខែមីនា ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមនានា ដែលជួបប្រទះកន្លងមក និងលើកទិសដៅអនុវត្តបន្តក្នុងខែមេសាខាងមុខទៀត។ 
ជាចុងបញ្ចប់នៃអង្គប្រជុំ លោក គង់ ចន្ថា ជាប្រធានអង្គប្រជុំ បានមានមតិផ្តាំផ្ញើមួយចំនួនដូចជា៖ ១-ធ្វើការផ្សព្វផ្សាយឲ្យដល់ប្រជាជន ស្តីពីការកើនកំដៅ ដែលត្រូវឲ្យប្រជាជនធ្វើការរក្សាទឹកទុក ដើម្បីប្រើប្រាស់ទាំងមនុស្ស និងសត្វ។ ២-ធ្វើការតាមដានស្ថានភាពសត្វនានា ពិសេសសត្វជ្រូក ក្រែងមានផ្ទុះជំងឺ។ ៣-ត្រូវរាយការណ៍ជាប្រចាំពីស្ថានភាពតម្លៃកសិផលសំខាន់ៗ ដូចជាស្រូវ ដំឡូង ស្វាយចន្ទីជាដើម...។

ចំនួនអ្នកចូលទស្សនា
Flag Counter