វគ្គបណ្តុះបណ្តាលលើកកម្ពស់សុខុមាលភាព និងចំណីជ្រូក
ចេញ​ផ្សាយ ២០ មីនា ២០១៩
471

ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់សុខុមាលភាព និងចំណីជ្រូក នៅសណ្ឋាគារ អង្គរប៉ារាឌីស។ វគ្គសិក្ខាសាលានេះ ត្រូវបានរៀបចំ និងមានកិច្ចសហការណ៍រវាងមហាវិទ្យាល័យ វេជ្ជសាស្ត្រសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការណ៍ជាមួយសាកលវិទ្យាល័យរដ្ឋកាន់សាស់ សហរដ្ឋអាមេរិច ជូនដល់ បសុពេទ្យសត្វស្រុក និងពេទ្យសត្វភូមិ ខេត្តសៀមរាប និងកំពង់ធំចំនួន៥០នាក់ ។ ក្នុងនោះដែរ លោក នេត ណារ៉ា មន្ត្រីផលិតកម្ម និងបសុព្យាបាលប្រចាំការស្រុកពួក និងលោកសន សុផល មន្ត្រីផលិតកម្ម និងបសុព្យាបាលស្រុកសូទ្រនិគម បានដឹកនាំ ភ្នាក់ងារសុខភាពសត្វភូមិមកពី ស្រុកក្រឡាញ់ ស្រុកពួក និងស្រុកសូទ្រនិគម សរុបចំនួន 22នាក់ វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារ អង្គរប៉ារាឌីស ខេត្តសៀមរាប និងបានទទួលការគាំទ្រពី Feed the Future Innovation Lab for Livestock Systems  and Horticulture Lab ។

ចំនួនអ្នកចូលទស្សនា
Flag Counter