វគ្គបណ្ដុះបណ្តាលស្តីពីការគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា
ចេញ​ផ្សាយ ២៥ មីនា ២០១៩
512

នាព្រឹកថ្ងៃច័ន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្តាលស្តីពីការគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា ដែលរៀបចំឡើងដោយ នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគារអង្គររីជេនស៊ី ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ មានអញ្ជើញចូលរួមជាអធិបតីផងដែរ ឯកឧត្តម ណី លុន ទីប្រឹក្សាក្រសួងកសិកម្ម ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប លោក គុយ ហួត អគ្គនាយករង  នៃអគ្គនាយកដ្ឋានកសិកម្ម លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស។ 
  គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាល គឺបង្ហាញពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា (HRMIS) ដែលបានបង្កើតឡើងដោយកិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការចួលរួមពីសំណាក់លោក លោកស្រីមកពីអង្គភាពថ្នាក់កណ្តាលចំនួន៥អង្គភាព និងថ្នាក់មន្ទីររាជធានីខេត្តចំនួន៧ ដែលសរុបសិក្ខាកាមចូលរួមចំនួន ៤៦នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter