ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានបង្កើតសួនដាំឈើអនុស្សាវរីយ៍ ក្រោមប្រធានបទ “ទេសចរម្នាក់ឈើមួយដើម” ដែលស្ថិតនៅក្នុងចំការពូជឈើគ្រញូង ក្នុងភូមិសាស្រ្តភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានលើផ្ទៃដី៥,៥ហិកតា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៥។
គោលបំណងនៃការបង្កើតសួនអនុស្សាវរីយ៍នេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យយល់ដឹងពីសារសំខាន់នៃការថែរក្សាការពារបរិស្ថាន អប់រំ និងបំផុសស្មារតីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឲ្យចេះស្រឡាញ់ព្រៃឈើចូលរួមដាំដុះថែរក្សា និងការពារធនធានព្រៃឈើ។ គិតចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន សួនដាំឈើអនុស្សាវរីយ៍ របស់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានទទួលថ្នាក់ដឹកនាំរដ្ឋសភា សមាជិករាជរដ្ឋាភិបាល ភ្ញៀវជាតិ និងអន្តរជាតិចូលរួមដាំឈើអនុស្សាវរីយ៍ចំនួន ៤៣លើកសរុបចំនួន ៩៤៩នាក់ និងដាំកូនឈើគ្រញូងនិងឈើទាលចំនួន៩៤៩ដើម ។
ក្នុងឆ្នាំ២០១៧ ជាការគួរឲ្យកត់សំគាល់សួនអនុស្សាវរីយ បានទទួលវត្តមានដ៏ខ្ពង់ខ្ពស់ របស់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ អញ្ជើញដាំឈើអនុស្សាវរីយ៍ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទអញ្ជើញដាំឈើអនុស្សាវរីយ៍ ។
សួនអនុស្សាវរីយ៍សូមស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិជាពិសេស គូរស្រករថ្មីដែលរៀបមង្គលអាពាហ៍ពិពាហ៍មកចូលរួមដាំឈើទុកជាចំណងដៃជ័យមង្គលស្នេហាអមតៈ ។
ចំណាប់អារម្មណ៍ទំនាក់ទំនាក់ទំនងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ទូរស័ព្ទ០១២ ៨៨៩ ៩៩១ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម