ប្រជុំផ្សព្វផ្សាយ និងប្រមូលតម្រូវការអាទិភាព សម្រាប់ការរៀបចំកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល២០២០ ២០២២
ចេញ​ផ្សាយ ០៣ មេសា ២០១៩
393

ថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិ ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលតម្រូវការអាទិភាព សម្រាប់ការរៀបចំកសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល២០២០ ២០២២ របស់រដ្ឋបាលខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ទេស ច័ន្ទគីរី សមាជិកក្រុមប្រឹក្សាខេត្ត។ ក្នុងឱកាសនោះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង-ស្រុក និងអង្គការសង្គមស៊ីវិលជុំវិញខេត្ត  សរុបចំនួន៧០នាក់ (ស្រី១២នាក់)។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីឲ្យមន្ទីរអង្គភាពទាំងអស់ សាលាក្រុង-ស្រុក និងអង្គការនៅក្នុងខេត្ត ធ្វើបច្ចុប្បន្នស្ថានភាពរបស់អង្គភាព បញ្ហាប្រឈម និងរាយការណ៍នូវផែនការសកម្មភាព ក៏ដូចជាគម្រោងអភិវឌ្ឍន៍នានា ដែលបានសហការ និងអនុវត្តក្នុងអង្គភាព ព្រមទាំងគម្រោងសកម្មភាពដែលមានកិច្ចសន្យាគាំទ្រផងដែរ។  ជាមួយគ្នានោះដែរ ឯកឧត្តម ទេស ច័ន្ទគីរី បានសំណូមពរ និងជំរុញឲ្យក្រុមការងារក្នុងមន្ទីរអង្គភាព អង្គការក្រៅរដ្ឋាភិបាល ត្រូវចូលរួមសហការឲ្យបានខ្លាំងក្លា ដើម្បីឲ្យការងារនេះទទួលជោគជ័យ ទៅតាមការគ្រោងទុក ពិសេស ឯកឧត្តមគណៈអធិបតី បានសរសើរដល់មន្ទីរផែនការខេត្ត ទីចាត់ការអន្តរវិស័យខេត្ត និងមន្ត្រីជំនាញ បានខិតខំសហការ រៀបចំលើកម្មវិធីនេះ ឲ្យដំណើរការយ៉ាងរលូន និងគ្រប់ជ្រុងជ្រោយ តាមកម្មវិធីប្រតិទិន របស់ផែណការវិនិយោគ ៣ឆ្នាំរំកិល។

ចំនួនអ្នកចូលទស្សនា
Flag Counter