វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ និងជួសជុលគោយន្តកសិកម្មដល់កសិករ
ចេញ​ផ្សាយ ០៣ មេសា ២០១៩
308

នៅថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិ ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ លោក អាំង សុផល ប្រធានការិយាល័យវិស្វកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានសហការជាមួយលោក ឡាច ប៊ុនថុល ប្រធានកសិកម្មស្រុកអង្គរជុំ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ និងជួសជុលគោយន្តកសិកម្មដល់កសិករដែលមានគោយន្តប្រើប្រាស់ នៅភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំ ដែលគាំទ្រដោយថវិកាកម្មវិធី២០១៩។ វគ្គបណ្តុះបណ្តាល ប្រព្រឹត្តទៅក្រោមអធិបតីភាព  លោក ឡឹក ពឿត អភិបាលរងនៃគណៈអភិបាលស្រុកអង្គជុំ ព្រមទាំងមានការចូលរួមពីមន្រី្តកសិកម្មស្រុកអង្គរជុំ និងកសិករ សរុបចំនួន៣៥នាក់(ស្រី៤នាក់)។ គោលបំណងនៃវគ្គបណ្តុះបណ្តាល  គឺដើម្បីផ្សព្វផ្សាយបច្ចេកទេសប្រើប្រាស់គ្រឿងយន្តកសិកម្មដល់ប្រជាកសិករ និងការជំរុញការប្រើប្រាស់គ្រឿងយន្តកសិកម្មក្នុងវិស័យកសិកម្ម ឲ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងកាត់បន្ថយការចំណាយថ្លៃដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter