វេទិកាអ្នកពាក់ព័ន្ធច្រើនភាគី នៃបណ្តុំអាជីវកម្មបន្លែ មាន់ស្រែ និងប្រព័ន្ធស្រោចស្រព
ចេញ​ផ្សាយ ០៣ មេសា ២០១៩
263

ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិ ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ និងលោក សួន គង់សុភារិទ្ធ មន្ត្រីរដ្ឋបាល-បុគ្គលិកនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចូលរួមវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី នៃបណ្តុំអាជីវកម្មបន្លែ មាន់ស្រែ និងប្រព័ន្ធស្រោចស្រព ដើម្បីធន់នឹងអាកាសធាតុ ក្រោមការរៀបចំដោយលេខាធិការដ្ឋានកម្មវិធី ASPIRE នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅខេត្តបាត់ដំបង។ វេទិការនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត មាស ពិសិដ្ឋ អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE និងមានអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីក្រុមការងារលេខាធិការដ្ឋានកម្មវិធីASPIRE ប្រធាន អនុប្រធានមន្ទីរ និងមន្រ្តី អនុវត្តកម្មវិធី ASPIRE មកពីខេត្តចំនួន៥ គឺខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងកំពង់ឆ្នាំង អ្នកប្រមូលទិញ អ្នកលក់ធាតុចូលកសិកម្ម និងកសិករ សរុបចំនួន១៨៤នាក់។ ក្នុងគោលបំណង ១)-ផ្តល់ឱកាសឲ្យក្រុមអ្នកផលិត ជួបពិភាក្សា ជាមួយអាជីវករ និងអ្នកពាក់ព័ន្ធផ្សេងៗ ២)-ពង្រឹងកិច្ចសហការកាន់តែប្រសើរ និងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តុំនៃកសិករ។

ចំនួនអ្នកចូលទស្សនា
Flag Counter