វគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំដំឡូងមីដល់ប្រជាកសិករ
ចេញ​ផ្សាយ ០៤ មេសា ២០១៩
219

នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិ ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ លោក ហៃ វាសនា ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានសហការជាមួយ លោក ឡាច ប៊ុនថុល ប្រធានការិយាល័យកសិកម្មស្រុកអង្គរជុំ បើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំដំឡូងមីដល់ប្រជាកសិករ ចំនួន២៩នាក់ (ស្រី៣នាក់) នៅភូមិគោកដូងចាស់ ឃុំគោកដូង ស្រុកអង្គរជុំ ក្រោមអធិបតីភាព លោក លុក ផុស អភិបាលនៃគណៈអភិបាលស្រុកអង្គរជុំ ព្រមទាំងមានការចូលរួមពីមន្ត្រីកសិកម្មស្រុកផងដែរ។ វគ្គបណ្តុះបណ្តាលនេះដែរ បានផ្តោតសំខាន់លើបច្ចេកទេសដាំដុះ ការថែទាំ និងបច្ចេកទេសក្រោយពេលប្រមូលដំឡូងមី ដើម្បីឲ្យប្រជាកសិករ មានចំណេះដឹងច្បាស់លាស់ក្នុងការដាំដុះដំឡូងមី ឲ្យទទួលបានទិន្នផលខ្ពស់ និងមានគុណភាពល្អ សម្រាប់ការនាំចេញ ឬលក់ឲ្យឈ្មួញ។ សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះ មានការគាំទ្រដោយថវិកាកម្មវិធីឆ្នាំ២០១៩។

ចំនួនអ្នកចូលទស្សនា
Flag Counter