នាព្រឹកថ្ងៃច័ន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានដឹកនាំប្រធាន អនុប្រធានការិយាល័យជំនាញ និងខណ្ឌរដ្ឋព្រៃឈើ និងជលផល ប្រជុំពិភាក្សាលើស្ថានភាពជារួមរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបញ្ហាប្រឈមនានា ដែលបានជួបប្រទះកន្លងមក ដើម្បីរៀបចំជាផែនការយុទ្ធសាស្ត្រ និងទិសដៅ សម្រាប់ដាក់បញ្ជូលក្នុងផែនការវិនិយោគ ៣ឆ្នាំរំកិល ឆ្នាំ២០២០-២០២២ របស់រដ្ឋបាលខេត្តសៀមរាប នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលមានអ្នកចូលរួមសរុបចំនួន១៦នាក់ (ស្រី២នាក់)។ ជាមួយគ្នានោះដែរ លោក ប៉ែន ប៊ុនធឿន ប្រធានអង្គប្រជុំ បានបង្ហាញនូវគោលបំណងសំខាន់ៗ និងចំណុចល្អៗ ដើម្បីជាគន្លឹះក្នុងការសរសេរស្ថានភាព បញ្ហាប្រឈម ទិសដៅ និងយុទ្ធសាស្ត្រ និងការងាយស្រួលក្នុងការបំពេញក្នុងទម្រង់តម្រូវការរបស់សាលាខេត្ត ដល់ការិយាល័យជំនាញ និងខណ្ឌ។ កិច្ចប្រជុំពិភាក្សានេះ គឺថាមានការចូលរួមយ៉ាងសកម្មពីសំណាក់ ប្រធាន អនុប្រធានការិយាល័យ នាយខណ្ឌ នាយរងខណ្ឌនៃខណ្ឌរដ្ឋព្រៃឈើ និងជលផល ក្នុងការផ្លាស់ប្តូរយោបល់ និងការផ្តល់ជាមតិល្អៗ និងជាផ្លូវ ជាគន្លឹះ សម្រាប់ក្រុមការងារក្នុងការកសាងផែនការសកម្មភាព និងការរៀបចំផែនការវិនិយោគខេត្ត ក៏ដូចជាវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម